លោកជំទាវ ហ៊ឹម ម៉ាលី បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២/២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ចក…
ខេត្តស្វាយរៀង÷ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ចក បានរៀបចំពិធីបើកបក្សវេសនកាលឆ្នាំសិក្សាថ្មី២០២២/ ២០២៣ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ហ៊ឹម ម៉ាលី ក្រុមការងារចុះមូលដ្ឋានស្រុករំដួល លោក ហែម ស៊ីណា អភិបាលស្រុករំដួល កងកម្លាំងទាំងបី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ លោកលោកស្រី តំណាងមាតាបិតាសិស្ស ស្ថិតនៅក្នុង ភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។
លោកជំទាវ ហុឹម ម៉ាលី បានថ្លែងថា៖ ថ្ងៃបើកបក្សវេសនកាលឆ្នាំនេះ លោកបាននាំយកមកនូវអំណោយលើកទឹកចិត្តជូនដល់ លោកគ្រូអ្នកគ្រូ ក្មួយៗសិក្សានុសិស្សប្រគេនបច្ច័យ នឹងទេវទានដល់ព្រះសង្ស ព្រមទាំងចែកជូនថវិកាដល់សាលាស្រុក ជូនសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ចក ជូនលោកគ្រូអ្នកគ្រូ អាវយឺត ថវិកាសៀវភៅ ប៊ិច និងភេសជ្ជៈសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកហែម ស៊ីណា អភិបាលស្រុករំដួលបានលើកឡើងពីស្ថានភាពទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពនានាដែលរដ្ឋបាលស្រុកសម្រេចបាន ជាពិសេសក្នុងវិស័យអប់រំនិងបានថ្លែងនូវការអរគុណចំពោះលោកគ្រូអ្នកគ្រូដែលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស ក្នុងស្រុករំដួលទាំងមូល នៅក្នុងបរិបទនៃការអនុវត្តកម្មវិធីកំណែទម្រង់ និងការរីកចម្រើននៃវិស័យអប់រំនាពេលបច្ចុប្បន្ន។
លោកបានបន្តថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិនៅទូទាំង។