ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ទីប្រជុំជនផ្សារកំពង់ចក ស្រុករំដួល ត្រូវបានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ…

ស្រុករំដួល÷
អំពូលភ្លើងបំភ្លឺផ្លូវត្រូវបានបំពាក់នៅទីប្រជុំជនផ្សារកំពង់ចក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

លោក ហែម ស៊ីណា អភិបាលស្រុករំដួលបានដឹកនាំក្រុមការងារ កែលម្អសោភ័ណភាពទីប្រជុំជនផ្សារកំពង់ចកឱ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត។

ដោយបានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររកស៊ីនៅពេលទៀបភ្លឺ។

នេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់លោកអភិបាលស្រុក និងការដឹងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុករំដួល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button