ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញពិនិត្យការរៀបចំសោភ័ណ្ឌភាពច្រាំងទន្លេវ៉ៃគោ…
ឯកឧត្តម ម៉ែន វិបុល អអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញពិនិត្យការរៀបចំសោភ័ណ្ឌភាពច្រាំងទន្លេវ៉ៃគោ និងទីតាំងនានាក្នុងក្រុងស្វាយរៀងសម្រាប់ត្រៀមអបអរសាទរពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ក្នុងនោះឯកឧត្តមបានពិនិត្យទីតាំងតម្លេីងស្លាក “បេះដូងស្វាយរៀង” ឲ្យបានមុនពិធីប្រណាំងទូកក្នុងខេត្ត ចូលមកដល់នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ដូចជាកន្លែងថតរូបអនុស្សាវរីយ៍សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
នេះបញ្ជាក់ឲ្យឃើញថា ពិតជាគំរូដ៏វិសេសវិសាល ដែលកូនខ្មែរអ្នកខេត្តស្វាយរៀងជំនាន់ក្រោយ ចងចាំមិនភ្លេច នូវស្នាដៃគួរឱ្យស្ងប់ស្ញែង នៃការខិតខំប្រឹងប្រែងបង្កើតនៅសមិទ្ធផលនេះឡើង ដោយថ្នាក់ដឹកនាំខេត្តស្វាយរៀង ដើម្បីលើកស្ទួយនូវមុខមាត់ កិត្តិយសកេរ្តិ៍ឈ្មោះ របស់ខេត្តស្វាយរៀង យ៉ាងពិតប្រាកដ។
ក្នុងនាមជាកូនចៅអ្នកខេត្តស្វាយរៀង ពិតជាមានមោទនភាពបំផុត ដែលសន្ទុះនៃការអភិវឌ្ឍន៍ ខេត្តមួយនេះ គឺមានការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរតែមិនគួរឲ្យជឿ។