ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម
ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងផ្សព្វផ្សាយតាមដាន ត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែមទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រស្រុកចន្ទ្រា…
ឯឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងផ្សព្វផ្សាយតាមដាន ត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែមទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រស្រុកចន្ទ្រា នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោក លោកស្រីអភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាស្រុក លោក លោកស្រី មេឃុំទាំង៦ឃុំក្នុងស្រុក លោកប្រធានប៉ុស្តិ៍នគរបាលការព្រំដែនច្រកទ្វារទ្វេភាគីសំរោង លោកប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែន សំរោង ទួលស្ដី និងគោកតែក លោកប្រធាន អនុប្រធាន យោធាការពារព្រំដែនសំរោង ទួលស្តី ។