ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដសាំយ៉ុង និងផាស់អាប

(ស្វាយរៀង)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដសាំយ៉ុង និងផាស់អាប វេលាម៉ោង ១៩:២១ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ Km ១៣១/១៣២ ស្ថិតក្នុងភូមិស្វាយតឿ  សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

រថយន្ដម៉ាក្ស សាំយ៉ុង ពណ៌ស មិនស្គាល់ផ្លាកលេខ បើកបរពីជើងទៅត្បូងបត់ស្ដាំ បើករត់គេចពីកន្លែងកើតហេតុ។

២ផាស់អាប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១IF ៣១០១ បើកបរដោយឈ្មោះ ឌី ឃ្លោក ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ បើកផាស់អាប រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បើកបរពីលិចទៅកើត រងរបួសស្រាល ផាស់អាបខូចខាតធ្ងន់។

អ្នករួមដំណើរឈ្មោះ
១,គឹម សាម៉ន ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិអន្លងស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល។

២,ម៉ង ភ័ណ្ឌ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។

៣,គឹម សាឡាត់ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់។

៤,លី ប៊ុនហេង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។

មធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។

អ្នករបួសសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង។

មូលហេតុ : អ្នកបើកបររថយន្ដមិនគោរពសិទ្ធិអាទិភាព។

Related Articles

Leave a Reply

Your email address will not be published.

Back to top button