លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ នាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌ១១ នៅវត្តចំនួន៧ នៅស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ ប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១១ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
លោក ពេជ្រ វិរះ ស្នងការនគរបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុក បានដឹកនាំសមាជិកក្រុមក្រុមកាងារជាច្រើននាក់ មន្ត្រីរាជការក្នុងសាលាស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំ មេភូមិ ដើម្បីនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១១ មានចំនួន ៧វត្ត ក្នុងស្រុកកំពង់រោទិ៍។
ក្នុងឱកាសនេះដែរលោក ពេជ្រ វិរះ បានសម្តែងនូវការគោរព ដល់ព្រះសង្ឃ និងសេចក្តីសាទរចំពោះ ក្រុមការងារថ្នាក់ស្រុកលោកមេឃុំ លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមផងដែរ ។
លោកបានមានប្រសាន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវសន្តិភាព ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស រស់នៅក្រកបដោយ សុខដុមរមនា សម្បូសប្បាយ និងពោរពេញទៅដោយមោទនភាព ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ តាមទំនៀមទម្លាប់សាសនា ប្រពៃណីខ្មែរ។
លោកបានក្រើនរំលឹក និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
លោកបានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំណែនាំកូនចៅ ដើម្បីជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងរាល់ពេលធ្វើដំណើរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទេយ្យទានដែលនាំមកប្រគេនចំនួន ៧វត្ត នាពេលនេះរួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកក្រូច ០២កេស, មី ០៥កេស, ស្ករស ០៥គីឡូក្រាម, ត្រីខ ០៥យួរ, ទឹកស៊ីអាវ ០១យួរ, ទឹកត្រី ០១យួរ, ទឹកដោះគោ ១០កំប៉ុង, ទៀន ០២ដុំ, ធូប ០១ដុំ, ប៊ីចេង ០១គីឡូក្រាម, ខ្ទឹមស ០១គីឡូក្រាម, ទឹកសុទ្ធ ០២កេស, តែ ០១ដុំ, ម៉ាស់ ០២ប្រអប់, ជែលលាងដៃ ០២ដប, និងបច្ច័យដ៏ថ្លៃថ្លារបស់លោកជំទាវ កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ចំនួន ៧,០០០,០០០រៀល លោក ពេជ្រ វីរៈ និងក្រុមការងារបច្ច័យចំនួន ៤,៥៧៥,០០០រៀល។
លោកគ្រូចៅអធិការវត្ត ទាំង៧ វត្ត
សូមថ្លែងអំណរអរគុណជូនចំពោះ លោក ពេជ្រ វីរៈ និងក្រុមការងារទាំងអស់ ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញមកធ្វើបុណ្យទាន សូមមានសុខភាពល្អកម្លាំងពលាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។