ព័ត៌មានសន្តិសុខសង្គមព័ត៌មានសិល្បះនិងកីឡា

ក្បាច់រាំរបស់យុវចាស់និងយុវវ័យសម័យថ្មី ថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌ វេនទី៨ ក្នុងវត្ត លក្ខរាជា ស្រុករំដួល ខេត្តស្វាយរៀង

(ខេត្ដស្វាយរៀង)៖ ក្បាច់រាំរបស់យុវចាស់និងយុវវ័យសម័យថ្មី ថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៨ ក្នុងវត្តលក្ខរាជា ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ដស្វាយរៀង និងលោក ហែម សុីណា អភិបាលស្រុករំដួល  ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរង លោកអធិការ លោកអធិការរង មន្រ្តីរាជការ អាជ្ញាធរភូមិ ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បាននាំយកនូវបច្ច័យនិងទេយ្យទាន មួយចំនួនវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទំនាមព្រះពុទ្ធសាសនា នៅវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ថ្ងៃកាន់បិណ្ឌវេនទី៨ បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ បច្ច័យនិងទេយ្យទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្ដាន គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងដើម្បីសន្សំបុណ្យកុសលសម្រាប់ខ្លួនទៅជាតិមុខ។

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាបុណ្យ ប្រពៃណីជាតិដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យដែលធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោចខែភទ្របទ  ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ហៅថាថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ ១៥រោច ហៅថា ថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំ មានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ ។

ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខានតាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាលនៃរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។

ចុងបញ្ចប់នៃថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៨ នេះលោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថ្លែងកោតសរសើរដល់លោក ហែម ស៊ីណា អភិបាលស្រុករំដួល និងព្រះគ្រូចៅអធិការវត្តលក្ខរាជា គឺព្រះគ្រូ យឹម សារិន នៅក្នុងពិធីបង្ហាញសំលៀកបំពាក់តាមបែបបទបុរាណខ្មែរដែលមានក្រុមយុវជនយុវនារី ជាច្រើនក្រុមនិងលោកយាយជាច្រើននាក់ បានស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីនិងរាំកំសាន្តលេងជាមួយនឹងបទភ្លេង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ញ៉ាំងឱ្យកម្មវិធីថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៨ នេះកាត់តែសប្បាយ បង្ហាញពីសាមគ្គីភាព សុខសន្តិភាពពិតៗ។

នាឱកាសនេះផងដែរ លោកគ្រូចៅអធិការវត្តលក្ខរាជា សូមគោរពថ្លែងអំណរអរគុណជូនចំពោះញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញមកធ្វើបុណ្យទាន នៅវត្តលក្ខរាជា សូមមានសុខភាពល្អកម្លាំងពលាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button