ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

លោក វ៉ា សុជាតិ ដឹកនាំកិច្ចប្រជុំ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង នៅខេត្តស្វាយរៀង …………..

ស្វាយរៀង៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ា សុជាតិ បានដឹកនាំកិច្ចប្រជុំរួមមួយ ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមខេត្ត លេខាធិការដ្ឋានខេត្ត ថ្នាក់ដឹកនាំសមាគមក្រុងស្រុកទាំងប្រាំបី នៅខេត្តស្វាយរៀង។

ខ្លឹមសារនៃកិច្ចប្រជុំ ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ សមាគមខេត្ត ក្រុងស្រុក, ការរៀបចំផែនការសកម្មភាព និងវិធីសាស្រ្តកៀរគរ និងពង្រីក សមាជិក សមាជិកា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាស សប្បាយរីករាយ និងដោយស្មារតីទទួលខុសត្រូវ។
ចុងបញ្ចប់នូវកិច្ចប្រជុំ ថ្នាក់ដឹកនាំ ខេត្ត ក្រុងស្រុក បានថតរូបអនុស្សាវរីយ៍ និងពិសារអាហារសាមគ្គី រួមគ្នាប្រកបដោយភាពស្និទ្ធស្នាល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button