ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ព្រះយសបាលវេទី សន នី ព្រះរាជាគណ:ថ្នាក់កិត្តិយស ជាជំនួយការព្រះវិន័យធរគណខេត្តស្វាយរៀង បាននាំយកអំណោយ ព្រះវិសុទ្ធិញ្ញាណ មុំ យស ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ជូនក្រុមគ្រួសារសមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ……………….

ស្វាយរៀង ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ ព្រះយសបាលវេទី សន នី ព្រះរាជាគណ:ថ្នាក់កិត្តិយស ជាជំនួយការព្រះវិន័យធរគណខេត្តស្វាយរៀង ព្រះតំណាងព្រះវិសុទ្ធិញ្ញាណ មុំ យស ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង និងជាអនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង, ព្រះគ្រូវិន័យកោវិទ ចាប ឈា ព្រះគ្រូអនុគណស្រុកស្វាយទាប ព្រះមន្រ្តីសង្ឃក្រុងស្រុកទាំង០៨

លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង លោក សឿ សន ប្រធានសមាគមសម្ព័នសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ព្រមទាំងក្រុមការងារ

បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រះវិសុទ្ធិញ្ញាណ មុំ យស ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិកសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលកំពុងជួបការលំបាកដោយសារមើលថែកូនពិការជើង ស្ថិតនៅភូមិលាប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

អំណោយដែលក្រុមការងារប្រគល់ជូនដល់គ្រួសារខាងលើ នាឱកាសនោះរួមមាន៖ ថវិកាចំនួន ១,១០០,០០០ រៀល បាលុងចំនួន ៣ អង្ករចំនួន ១៧៤គីឡូក្រាម មីចំនួន ៤កេស ទឹកស៊ីអ៊ីវចំនួន ៣យួរ ភេសជ្ជៈចំនួន ២កេស និងសម្ភារៈមួយចំនួនទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button