ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម
ប្រជាពលរដ្ឋ បានដាក់ការងឿងឆ្ងល់ថា តើផ្លូវបេតុងមួយខ្សែមានបណ្ដោយប្រវែង ៤១០ម៉ែត្រ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសឬអត់ ព្រោះថា…………………
១. នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែល ជាងនិងកម្មករសំណង់ កំពុងសម្រុកធ្វើផ្លូវបេតុង តែពុំឃើញមានមន្ត្រីបច្ចេកទេសខេត្ត និងមន្ត្រីបច្ចេកទេសសង្កាត់ ចុះមកត្រួតពិនិត្យនៅទីតាំងកំពង់ធ្វើផ្លូវបេតុងនោះទេ។
២. ធ្វើផ្លូវបេតុង ក្រាលសរសៃដែកផ្ទាល់លើដី រួចចាក់ស៊ីម៉ង់ពីលើ ដោយពុំមានរៀបថ្មនៅពីលើដីនោះទេ។
៣. ផ្លូវបេតុងធ្វើកម្រាស់ ០,១៥ម៉ែត្រ ត្រឹមត្រូវបានតែសងខាងផ្លូវ តែចំកណ្ដាលទ្រូងថ្នល់ ធ្វើរាងខ្នងអណ្ដើកខ្ពស់ហួសហេតុ បើគិតពីកម្រាស់នៅចំកណ្ដាល មិនបានគ្រប់ ០,១០ម៉ែត្រផងហ្នឹង។
តើបច្ចេកទេសនៃការធ្វើផ្លូវបេតុង តម្រូវឲ្យធ្វើតាមលក្ខណៈបច្ចេកទេស ទាំងបីចំណុចខាងលើ ឬយ៉ាងណា សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយបកស្រាយផង។