សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង …………………………………
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷
-លោក ឆោម ក្រឹត អភិបាលរងស្រុក តំណាងលោក សុច ពិសី អភិបាលនៃគណៈអភិបាល ស្រុកកំពង់រោទិ៍
-កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការជុំវិញសាលាស្រុកកំពង់រោទិ៍ សិស្សសាលា
-លោក ពេញ ទិត្ថារ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង
-លោក យ៉ែម ទិតមិនាមង្គល ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកកំពង់រោទិ៍
-លោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប
-និងក្រុមការងារ សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង។
ដើម្បីជំរុញឲ្យចលនានៃការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនានេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ក្រោមការសហការពីគ្រប់មន្ទីរ ស្ថាប័ន រដ្ឋបាលស្រុក វិស័យឯកជន សមាគម។
លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនិងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសាធារណៈកិច្ចគាំពារបរិស្ថាន។
បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្សនិស្សិត គ្រឹះស្ថានសិក្សា ឱ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ។
កែលម្អគុណភាព សោភ័ណភាពទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។
ជំរុញប្រជាពលរដ្ឋឲ្យចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការគ្រប់គ្រងទុកដាក់និងវេចខ្ចប់សំណល់រឹងសំរាម ក្នុងធុងសំរាម នៅតាមទីតាំងដែលបានកំណត់។