ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អញ្ជើញដឹកនាំកិច្ចប្រជុំ ការងាររៀបចំសន្និបាត…

ប្រភពពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង÷

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការងារ រៀបចំសន្និបាត បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA។

ឯកឧត្តម បានជម្រុញឲ្យសមាគម ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្ដីពី របបសារព័ត៌មាន ដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលជាសមាជិក របស់សមាគម និងបង្កើនយន្តការលុបបំបាត់ព័ត៌មានក្លែងក្លាយនៅប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានលើកឡើងថា ពិធីសន្និបាតនេះ និងប្រព្រឹត្តទៅមួយថ្ងៃពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដែលពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA និងពិធីបិទប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិធីនេះមានថ្នាក់ដឹកនាំ សមាជិក សមាជិកា ចូលរួមចំនួន ៥៦០អង្គ/នាក់។

Related Articles

Leave a Reply

Your email address will not be published.

Back to top button