ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមព័ត៌មានសិល្បះនិងកីឡា

ធ្លាប់គិតទេថា ចង់ជួយគាំទ្រ SEAGAME 32th និង PARAGAME 12th ដែរឬទេ?…

កម្ពុជាធ្វើជាម្ចាស់ផ្ទះ
បត់បេះដូងក្រដាស ១ មានន័យថា បានចូលរួមថវិកា ៥០០រៀល

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង បានបើកយុទ្ធនាការ Bayon The Game ‘’លើសពីកីឡា’’ នៅ បញ្ជរបង់ប្រាក់ របស់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានសមាសភាពក្រុមការងារយុវជនវិស័យ ផ្សព្វផ្សាយ និងបង្រៀន ពីសកម្មភាព បត់បេះដូងក្រដាស ក្នុងអត្តន័យ ដំណើរឆ្ពោះទៅកាន់ 32th SEAGAME និង12th PARAGAME ក្រោមប្រធានបទ ‘’លើសពីកីឡា’’ គោលដៅ ដើម្បីកម្ពុជា បំបែកកំណត់ត្រាពិភពលោក ទទួលបាន ពីស្ថាប័ន Guinness World Records និងម្យ៉ាងទៀត បើបងប្អូន បត់បេះដូងក្រដាស ចំនួន ១ មានន័យថា បងប្អូនបាន ចូលរួមថវិកា ៥០០រៀល ដល់ព្រឹត្តិការណ៍ ‘’ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២’’

ទីតាំង បត់បេះដូងក្រដាស របស់យុវជនវិស័យ មាន២÷
១ សាលប្រជុំ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង
២ បញ្ជរបង់ប្រាក់ អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង

Related Articles

Leave a Reply

Your email address will not be published.

Back to top button