ព័ត៌មានអន្តរជាតិ
ប្រមុខ UN៖ មនុស្សជាតិកំពុងដើរលើទិសដៅខុស លើការប្រែប្រួលអាកាសធាតុ ដោយសារតែញៀននឹងឥន្ធនៈហ្វូស៊ីល
ញូវយ៉ក៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សជាតិកំពុង «ដើរក្នុងទិសដៅខុស» លើការប្រែប្រួលអាកាសធាតុ ដោយសារតែការញៀននឹងឥន្ធនៈហ្វូស៊ីល។ ការលើកឡើងបែបនេះ នៅក្នុងការវាយតម្លៃដែលបង្ហាញពី ការបំភាយកំដៅផែនដីគឺខ្ពស់ជាងកាលពីមុនជំងឺរាតត្បាតទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ និងកម្មវិធីបរិស្ថានរបស់ខ្លួនបានព្រមានថា មហន្តរាយនឹងក្លាយទៅជារឿងធម្មតា ប្រសិនបើសេដ្ឋកិច្ចពិភពលោកបរាជ័យក្នុងការរំលាយកាបូន ស្របតាមអ្វីដែលវិទ្យាសាស្ត្រនិយាយថា ត្រូវធ្វើដើម្បីការពារផលប៉ះពាល់ដ៏អាក្រក់បំផុតនៃការឡើងកំដៅពិភពលោក។
ពួកគេបានចង្អុលទៅទឹកជំនន់ដ៏ធំនៅប៉ាគីស្ថាន និងរលកកម្ដៅដែលបានបំផ្លាញដំណាំក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដែលជាឧទាហរណ៍នៃអ្វីដែលត្រូវរំពឹងទុកមុន៕