ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ពិធីសំណេះសំណាលនិងប្រគល់អំណោយអាហារូបករណ៍លើកទឹកចិត្តជូនដល់សិស្សានុសិស្សនៅស្រុករំដួល…

ខេត្តស្វាយរៀង ៖  នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ នៅស្រុករំដួលមានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់សិស្សានុសិស្សអាហារូបករណ៍ និងទីទាល់ក្រជាច្រើននាក់ទទួលបានអំណោយលើកទឹកចិត្តពីលោកអភិបាលស្រុក ហែម ស៊ីណា ។

លោក ហែម ស៊ីណា អភិបាលស្រុករំដួល អញ្ជើញជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សអាហារូបករណ៍និងទីទល់ក្រចាប់ពីថ្នាក់ទី៧រហូតដល់សិស្សទី១២ ដែលមានចំនួនសរុបទាំងអស់ ១២៣នាក់ ក្នុងនោះមានស្រី៦៧នាក់ ដែលចែកចេញជាពីរកំរិត មានអនុវិទ្យាល័យនិងវិទ្យាល័យ :
១ / អនុវិទ្យាល័យមានសិស្សានុសិស្សអាហារូបករណ៍និងទីទល់ក្រពីថ្នាក់ទី៧ដល់ទី៩ មានចំនួនសរុប៩៦នាក់ក្នុងនោះស្រី៥៨នាក់ ។
២ / វិទ្យាល័យមានសិស្សានុសិស្សអាហារូបករណ៍និងទីទាល់ក្រពីថ្នាក់១០ដល់ថ្នាក់ទី១២សរុបមានចំនួន២៧នាក់ក្នុងនោះដែរមានស្រី១៦នាក់ ។

លោកអភិបាលស្រុករំដួលបានផ្ដាំផ្ញើដល់សិស្សានុសិស្សអាហារូបករណ៍ទាំង
១២៣នាក់ ត្រូវខិតខំបន្តសិក្សាបន្ថែមនិងសិស្សានុសិស្សដែលពុំទាន់បានទទួលអាហារូបករណ៍និងអំណោយទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនៅថ្នាក់ស្ដាប់លោកគ្រូអ្នកគ្រូពន្យល់ណែនាំគ្រប់មេរៀន នៅផ្ទះត្រូវឆ្វេងយល់សិក្សាបន្ថែមដើម្បីឲ្យបានក្លាយទៅជាសិស្សពូកែនិងជាប់អាហារូបករណ៍ឲ្យបានច្រើននាឆ្នាំសិក្សាខាងមុខ និងចូលរួមរក្សាអនាម័យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនពិសេសគឺវិធាន (៣កុំ ៣ការពារ) ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button